របៀបប្រើប្រាស់​ IFS Function in Excel

និយមន័យ

រូបមន្ត IFS គឺជារូបមន្តសម្រាប់ពិនិត្យមើលលក្ខខណ្ឌបានច្រើន ហើយវាផ្តល់លទ្ធផលមកអោយយើងវិញនៅលក្ខខណ្ឌដែលពិតដំបូងគេ។ គេបង្កើតរូបមន្តនេះឡើងដើម្បីជំនួសអោយរូបមន្ត IF នៅពេលដែលយើងត្រូវពិនិន្យទៅលើលក្ខខណ្ឌច្រើន។ លក្ខខណ្ឌដែលវាអាចពិនិត្យបានរហូតដល់ ១២៧ លក្ខខណ្ឌ។

រូបមន្ត

=IFS(logical_test1, value_if_true1, [logical_test2, value_if_true2], [logical_test3; …)

  • logical_test1: ជាលក្ខខណ្ឌទី១ដែលយើងប្រៀធៀប ដោយប្រើសញ្ញា (=, <, >, <=, >=,<>) ការប្រៀបធៀបនេះអាចពិត ឬមិនពិត។
  • Value_if_true1:ជាលទ្ធផលទី១នៅពេលលក្ខខណ្ឌប្រៀបធៀបទី១ពិត
  • logical_test2: ជាលក្ខខណ្ឌទី២ដែលយើងប្រៀធៀប ដោយប្រើសញ្ញា (=, <, >, <=, >=,<>) ការប្រៀបធៀបនេះអាចពិត ឬមិនពិត។
  • Value_if_true2:ជាលទ្ធផលទី២នៅពេលលក្ខខណ្ឌប្រៀបធៀបទី២ពិត

ឧទាហរណ៍ទី១៖

យើងមានតារាងពិន្ទុសិស្សមួយ យើងចង់រកសិស្សណាដែលជាប់​ ហើយសិស្សណាធ្លាក់។

លក្ខខណ្ឌគឺ

  • លទ្ធផល តូចជាង ៥០ បង្ហាញថា “ធ្លាក់”
  • លទ្ធផល ធំជាង ឬស្មើរ ៥០ បង្ហាញថា “ជាប់”

ឧទាហរណ៍ទី២៖

យើងមានតារាងពិន្ទុសិស្សមួយ យើងចង់រកសិស្សណាដែលជាប់​ ហើយសិស្សណាធ្លាក់។

លក្ខខ័ណគឺ

  • លទ្ធផល តូចជាង ៥០ បង្ហាញថា “ធ្លាក់”
  • លទ្ធផល ធំជាង ឬស្មើរ ៥០ តែតូចជាង​ ៨០ បង្ហាញថា “មធ្យម”
  • លទ្ធផល ធំជាង ឬស្មើរ ៨០ បង្ហាញថា “ល្អ”

ឧទាហរណ៍ទី៣៖

យើងមានតារាងពិន្ទុសិស្សមួយ យើងចង់រកសិស្សណាដែលជាប់​ ហើយសិស្សណាធ្លាក់។

លក្ខខ័ណគឺ

  • លទ្ធផល តូចជាង ៥០ បង្ហាញថា “ធ្លាក់”
  • លទ្ធផល ធំជាង ឬស្មើរ ៥០ តែតូចជាង​ ៨០ បង្ហាញថា “មធ្យម”
  • លទ្ធផល ធំជាង ឬស្មើរ ៨០ តែតូចជាង​ ៩០ បង្ហាញថា “ល្អ”
  • លទ្ធផល ធំជាង ឬស្មើរ ៩០ បង្ហាញថា “ល្អណាស់”

មេរៀនយើង

របៀបប្រើប្រាស់​ COUNT Function in Excel

ស្វែងយល់បន្ថែម

របៀបប្រើប្រាស់​ IF Function

រូបមន្ត IF គឺជារូបមន្តដ៏ពេញនិយមដែលអាចអោយយើងប្រើដើម្បី ធ្វើការប្រៀបធៀប លក្ខខ័ណ្ឌផ្សេងៗបាន។
ស្វែងយល់បន្ថែម

រៀបប្រើប្រាស់ SUMIFS Function

អនុគមន៍ SUMIFS គឺជាអនុគមន៍សម្រាប់បូកលេខនៅក្នុង Excel នៅពេលដែលពួកវាបំពេញទៅតាមលក្ខខណ្ឌជាក់លាក់មួយ ឬក៏ច្រើន។
ស្វែងយល់បន្ថែម