✅ និយមន័យ
រូបមន្ត SUM ត្រូវបានប្រើដើម្បីបូកសរុបទិន្នន័យនៅក្នុងតារាង Excel។ អ្នកប្រើប្រាស់អាចជ្រើសទិន្នន័យជួរឈរ (column) ឬជួរដេក (row) ឬក៏ជ្រើសជ្រើសរំលងក៏បាន។ រូបមន្តនេះមានសារៈសំខាន់ក្នុងការធ្វើការបូកសរុបទិន្នន័យយ៉ាងរហ័ស និងត្រឹមត្រូវ។
ឧទាហរណ៍៖ ប្រសិនបើអ្នកទទួលវិក្កយបត្រចំនួន ១០០ សន្លឹកក្នុងមួយថ្ងៃ ហើយត្រូវការបូកចំនួនទឹកប្រាក់សរុប រូបមន្ត SUM នេះអាចជួយអ្នកទាំងអស់គ្នាធ្វើការបូកសរុបដោយស្វ័យប្រវត្តិ និងសន្សំពេលវេលាបានយ៉ាងមានប្រសិទ្ធភាពខ្ពស់។
រូបមន្ត៖
=SUM(number1,[number2],[number3],…..)
អត្ថន័យ៖
- number1 – ជាតម្លៃដំបូងដែលយើងចង់បូក។ វាអាចជាចំនួន, អាសយដ្ឋានក្រឡា (cell reference), ឬជួរដេក/ជួរឈរ (range)។
- [number2], [number3], … – ជាជម្រើសបន្ថែមដែលយើងអាចបញ្ចូលបាន ដើម្បីបូកជាមួយ។
ចំណាំ៖
Number1, [number2] យើងអាចហៅម្យ៉ាងទៀតបានថា Arguments។ សម្រាប់ SUM Function នេះដែរអាចបូកបានទៅដល់ 255 Argument។
✅ អ្វីទៅជាអាគុយម៉ង់ (Arguments)?
Argument គឺជាតម្លៃ ឬជួរដែលអ្នកផ្ដល់ឲ្យ Excel បម្រុងប្រើក្នុងរូបមន្ត។
ឧទាហរណ៍៖
=SUM(A1, B1, C1, D1)
ក្នុងរូបមន្តខាងលើ មាន 4 arguments (A1, B1, C1, D1)។
ចំណាំ៖ ប្រសិនបើអ្នកប្រើជួរទិន្នន័យ (range) ដូចជា A1:A100, វាគិតជា argument តែមួយទេ។ ដូចនេះអ្នកអាចប្រើជួរច្រើនគ្របដណ្តប់ទិន្នន័យបានយ៉ាងទូលំទូលាយដោយប្រើ argument តិច។
ឧទាហរណ៍ទី១៖
=SUM(A1, A2, B1:B5, 10, 20, D1:D100)
- A1 → 1 argument
- A2 → 1 argument
- B1:B5 → 1 argument
- 10 → 1 argument
- 20 → 1 argument
- D1:D100 → 1 argument
✅ ចំនួន argument សរុប៖ 6 (មិនគិតចំនួនក្រឡា តែគិតចំនួន argument)
ឧទាហរណ៍ទី២៖
បូកចំនួន 20, 40, 50, 70 បញ្ចូលគ្នា។ យើងអាចអនុវត្តបានដូចខាងក្រោម

ឧទាហរណ៍ទី៣៖ Sum of a Range
បូកចំនួនពី Cell F2 ទៅដល់ Cell F7 ។ យើងអាចអនុវត្តបានដូចខាងក្រោម

ឧទាហរណ៍ទី៤៖: Sum of Multiple Range
បូកចំនួនពី Rang F4 ដល់ F9 នឹងបូកបន្ថែមពី Rang M4 ដល់ M9 ។ យើងអាចអនុវត្តបានដូចខាងក្រោម

ឧទាហរណ៍ទី៥៖ Sum of Individual Cells
បូកចន្លោះៗ Cell ដែលយើងចង់បូក F4, F6, M4, M6, M9 ។ យើងអាចអនុវត្តបានដូចខាងក្រោម

ឧទាហរណ៍ទី៦៖ Conditional Sum with IF
បូកចំនួនដែលមានលក្ខខ័ណ យើងប្រើប្រាស់ SUM Function និង IF Function ។ យើងអាចអនុវត្តបានដូចខាងក្រោម

ឧទាហរណ៍ទី៧៖ Sum with SUBTOTAL
បូកចំនួនប្រើប្រាស់ SUM Function និង SUBTOTAL Function ។ យើងអាចអនុវត្តបានដូចខាងក្រោម
