✅ តើគេប្រើប្រាស់ SUMIF ធ្វើអ្វី?
- Function SUMIF គឺជាអនុគមន៍ដែលបានបង្កើតឡើងក្នុង Excel ដែលគណនាផលបូកនៃតម្លៃក្នុងជួរដោយផ្អែកលើលក្ខខណ្ឌពិតឬមិនពិត។ ហើយវាពិនិត្យបានតែមួយលក្ខខណ្ឌតែប៉ុណ្ណោះ។
✅ តើ SUMIF Function ជួយយើងពេលណាខ្លះ?
- យើងស្រមៃថាអ្នកមានបញ្ជីនៃការលក់ទំនិញប្រចាំខែ។ អ្នកគ្រាន់តែចង់មើលថាតើអ្នកលក់ទំនិញនិមួយៗបានប៉ុន្មាន? ឬក៏ចង់ដឹងមួយខែ ឬក៏មួយឆ្នាំលក់បានប៉ុន្មាន? SUMIF អាចជួយអ្នកដោះស្រាយបញ្ហានេះបាន។
✅ របៀបប្រើ SUMIF ក្នុង Excel
រូបមន្ត SUMIF
=SUMIF(range, criteria, [sum_range])
range: ជាជួរដើម្បីយកទៅអនុវត្តលក្ខខណ្ឌ។
“criteria“: ជាលក្ខខណ្ឌយកទៅផ្ទៀងផ្ទាត់។
[sum_range]: ជាជួរដែលយើងបូកចំនួនទៅតាមលក្ខខណ្ឌ។
✅ចំណាំ៖ លក្ខខណ្ឌដែលយើងយកមកសិក្សា ឬក៏ផ្ទៀងផ្ទាត់មាន Date, Number and Text។ សញ្ញាដែលយកមកប្រៀបធៀបមាន៖ (>, <, <>, =) និងអក្សរជំនួស wildcards(*, ?)
ឧទាហរណ៍ទី១៖
យើងមានតារាង Report Sale ប្រចាំថ្ងៃមួយ។ លូវយើងចង់ដឹងផលិតផល កូកា លក់បាន
ទឹកប្រាក់ប៉ុន្មាន? ក្នុងឧទាហរណ៍នេះយើងចង់បង្ហាញអ្នកទាំងអស់គ្នាដោយប្រើលក្ខខណ្ឌ Text ដែលដាក់ក្នុង Double Quotes ។
=SUMIF(C4:C17,”កូកា”,G4:G17)
- C4:C17 គឺ Range ជាជួរឈរ(ឈ្មោះផលិតផល)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria
- ”កូកា” គឺ Criteria ដែលជាលក្ខខណ្ឌសម្រាប់យកទៅផ្ទៀងផ្ទាត់ជាមួយ Range
- G4:G17 គឺ Sum_Range ជាជួរឈរ(ចំនួនទឹកប្រាក់)ដែលត្រូវបូកសរុប
ឧទាហរណ៍ទី២៖
យើងមានតារាង Report Sale ប្រចាំថ្ងៃមួយ។ លូវយើងចង់ដឹងផលិតផល កូកា លក់បានទឹកប្រាក់ប៉ុន្មាន? ក្នុងឧទាហរណ៍នេះយើងចង់បង្ហាញអ្នកទាំងអស់គ្នាដោយប្រើលក្ខខណ្ឌ Text ដែលជាមួយ Cell Referent ។
=SUMIF(C4:C17,I5,G4:G17)
- C4:C17 គឺ Range ជាជួរឈរ(ឈ្មោះផលិតផល)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria
- I5 គឺ Criteria ដែលជាលក្ខខណ្ឌសម្រាប់យកទៅផ្ទៀងផ្ទាត់ជាមួយ Range
- G4:G17 គឺ Sum_Range ជាជួរឈរ(ចំនួនទឹកប្រាក់)ដែលត្រូវបូកសរុប
ឧទាហរណ៍ទី៣៖
យើងមានតារាង Report Sale ប្រចាំថ្ងៃមួយ។ លូវយើងចង់ដឹងផលិតផលទាំងអស់ដែលលក់បន្ទាប់ពីថ្ងៃទី 18-Jul-2025 ឡើងទៅបានទឹកប្រាក់ប៉ុន្មាន?
ក្នុងឧទាហរណ៍នេះយើងចង់បង្ហាញអ្នកទាំងអស់គ្នាដោយប្រើលក្ខខណ្ឌ Date ជាមួយនឹងសញ្ញា(>) ។
=SUMIF(B4:B17,”>”&I5,G4:B17)
- B4:B17 គឺ Range ជាជួរឈរ(ថ្ងៃ.ខែ.ឆ្នាំ)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria
- ”>”&I5 គឺ Criteria ដែលជាលក្ខខណ្ឌសម្រាប់យកទៅផ្ទៀងផ្ទាត់ជាមួយ Range
- G4:B17 គឺ Sum_Range ជាជួរឈរ(ចំនួនទឹកប្រាក់)ដែលត្រូវបូកសរុប
ឧទាហរណ៍ទី៤៖
យើងមានតារាង Report Sale ប្រចាំថ្ងៃមួយ។ លូវយើងចង់ដឹងផលិតផលទាំងអស់ដែលលក់ក្រោមថ្ងៃទី 19-Jul-2025 បានទឹកប្រាក់ប៉ុន្មាន? ក្នុងឧទាហរណ៍នេះយើងចង់បង្ហាញអ្នកទាំងអស់គ្នាដោយប្រើលក្ខខណ្ឌ Date ជាមួយនឹងសញ្ញា(<) ។
=SUMIF(B4:B17,”<”&I5,G4:B17)
- B4:B17 គឺ Range ជាជួរឈរ(ថ្ងៃ.ខែ.ឆ្នាំ)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria
- ”<”&I5 គឺ Criteria ដែលជាលក្ខខណ្ឌសម្រាប់យកទៅផ្ទៀងផ្ទាត់ជាមួយ Range
- G4:B17 គឺ Sum_Range ជាជួរឈរ(ចំនួនទឹកប្រាក់)ដែលត្រូវបូកសរុប
ឧទាហរណ៍ទី៥៖
យើងមានតារាង Report Sale ប្រចាំថ្ងៃមួយ។ លូវយើងចង់ដឹងផលិតផលទាំងអស់ដែលលក់ខុសពីថ្ងៃទី 19-Jul-2025 បានទឹកប្រាក់ប៉ុន្មាន? ក្នុងឧទាហរណ៍នេះយើងចង់បង្ហាញអ្នកទាំងអស់គ្នាដោយប្រើលក្ខខណ្ឌ Date ជាមួយនឹងសញ្ញា(<>) ។
=SUMIF(B4:B17,”<>”&I5,G4:B17)
- B4:B17 គឺ Range ជាជួរឈរ(ថ្ងៃ.ខែ.ឆ្នាំ)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria
- ”<>”&I5 គឺ Criteria ដែលជាលក្ខខណ្ឌសម្រាប់យកទៅផ្ទៀងផ្ទាត់ជាមួយ Range
- G4:B17 គឺ Sum_Range ជាជួរឈរ(ចំនួនទឹកប្រាក់)ដែលត្រូវបូកសរុប
✅ចំណាំ៖
- Criteria: “កូកា” ជាអក្សរខ្មែរក៏ស្គាល់ដែរ
- Criteria: ស្មើរ “កូកា” យើងមិនបាច់សរសេរ “=កូកា” ទេ យើងគ្រាន់តែសរសេរ “កូកា” ទៅបានហើយ។
- Criteria: ជា Text យើងត្រូវដាក់ក្នុង Double Quotes ឬ ក្នុងធ្មេញកណ្តុល
Target | Criteria |
Cells greater than 75 | >75 |
Cells equal to 100 | 100 or “100” |
Cells less than or equal to 100 | <=100 |
Cells equal to “Red” | red |
Cells not equal to “Red” | <>red |
Cells that are blank “” | |
Cells that are not blank | <> |
Cells that begin with “X” | x* |
Cells equal to A1 | A1 |
Cells less than A1 | <&A1 |
Cells less than today | <&TODAY() |
ឧទាហរណ៍ទី៦៖
យើងមានតារាង Sale មួយ ហើយមានអ្នកកាន់តំណាងខេត្តមួយចំនួន។ ឥលូវយើងចង់សរុបទឹកប្រាក់ Sale តំណាំងខេត្តដោយផ្តើមដោយពាក្យ Mang គឺយើងបូកសរុបទាំងអស់។ ក្នុងឧទាហរណ៍នេះយើងចង់បង្ហាញអ្នកទាំងអស់គ្នាដោយប្រើលក្ខខណ្ឌ Text ជាមួយនឹងWildcard(*) ។
=SUMIF(B2:B26,”Mang*”,E2:E26)
- B2:B26 គឺ Range ជាជួរឈរ(Sale Name) ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria
- “Mang*” គឺ Criteria ជាលក្ខខណ្ឌសម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Range។ សញ្ញា(*) គឺមានន័យថាបន្ទាប់ពីអក្សរ(g)ទៅគឺវាយកទាំងអស់ដូចជា(Mang Seyha, Mang Sothun)ជាដើម។
- E2:E26 គឺ Sum_Range ជាជួរឈរ(Sale Amount) ដែលត្រូវបូកសរុប
ឧទាហរណ៍ទី៧៖
យើងមានតារាង Sale មួយ ហើយមានអ្នកកាន់តំណាងខេត្តមួយចំនួន។ ឥលូវយើងចង់សរុបទឹកប្រាក់ Sale តំណាំងខេត្តដោយផ្តើមដោយពាក្យ កំពង់ គឺយើងបូកសរុបទាំងអស់។ ក្នុងឧទាហរណ៍នេះយើងចង់បង្ហាញអ្នកទាំងអស់គ្នាដោយប្រើលក្ខខណ្ឌ Text Khmer ជាមួយនឹងWildcard(*) ។
=SUMIF(D2:D26,”កំពង់*”,E2:E26)
- D2:D26 គឺ Range ជាជួរឈរ(Khmer) ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria
- “កំពង់*” គឺ Criteria ជាលក្ខខណ្ឌសម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Range។
- E2:E26 គឺ Sum_Range ជាជួរឈរ(Sale Amount) ដែលត្រូវបូកសរុប
ឧទាហរណ៍ទី៨៖
យើងមានតារាង Sale មួយ ហើយមានអ្នកកាន់តំណាងខេត្តមួយចំនួន។ ឥលូវយើងចង់
សរុបទឹកប្រាក់ Sale តំណាំងខេត្តដោយផ្តើមដោយពាក្យ Mang??????? គឺយើងបូកសរុបទាំងអស់។ ក្នុងឧទាហរណ៍នេះយើងចង់បង្ហាញអ្នកទាំងអស់គ្នាដោយប្រើលក្ខខណ្ឌ Text ជាមួយនឹងWildcard(?) ។
=SUMIF(B2:B26,G4,E2:E26)
- B2:B26 គឺ Range ជាជួរឈរ(Sale Name) ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria
- G4 គឺ Criteria ជាលក្ខខណ្ឌសម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Range។ សញ្ញា(?) ៧ដងមានន័យថាខាងក្រោយពាក្យ Mang អាចដាក់បានអក្សរ៧អក្សរទៀត។
- E2:E26 គឺ Sum_Range ជាជួរឈរ(Sale Amount) ដែលត្រូវបូកសរុប
ឧទាហរណ៍ទី៩៖
យើងមានតារាង Sale មួយហើយមានអ្នកកាន់តំណាងខេត្តមួយចំនួន។ ឥលូវយើងចង់សរុបទឹកប្រាក់ Sale តំណាំងខេត្តដោយដោយបញ្ចប់ដោយសញ្ញា(?) គឺយើងបូកសរុបទាំងអស់។ ក្នុងឧទាហរណ៍នេះយើងចង់បង្ហាញអ្នកទាំងអស់គ្នាដោយប្រើលក្ខខណ្ឌ Text ជាមួយនឹងWildcard(*~?) ។
=SUMIF(B2:B26,”*~?”,E2:E26)
- B2:B26 គឺ Range ជាជួរឈរ(Sale Name) ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria
- “*~?” គឺ Criteria ជាលក្ខខណ្ឌសម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Range។ អោយតែមានពាក្យណាដែលបញ្ចប់ដោយសញ្ញា(?)យើងយកទាំងអស់។
- E2:E26 គឺ Sum_Range ជាជួរឈរ(Sale Amount) ដែលត្រូវបូកសរុប
✅ចំណាំ៖
SUMIF Function អាចប្រើបានបី wildcards ។ យើងអាចប្រើវាសម្រាប់លក្ខខណ្ឌបត់បែនច្រើន។
- Asterisk(*): match zero or more characters
- Question mark (?): match any one character
- Tilde (~): an escape character to match a literal wildcard
Pattern | Behavior | Will match |
? | Any one character | A, “B”, “c”, “z”, etc. |
?? | Any two characters | AA, “AZ”, “zz”, etc. |
??? | Any three characters | Jet, “AAA”, “ccc”, etc. |
* | Any characters | apple, “APPLE”, “A100”, etc. |
*th | Ends in “th” | bath, “fourth”, etc. |
c* | Starts with “c” | Cat, “CAB”, “cindy”, “candy”, etc. |
?* | At least one character | a, “b”, “ab”, “ABCD”, etc. |
???-?? | Five characters with a hyphen | ABC-99, “100-ZT”, etc. |
*~? | Ends with a question mark | Hello?, “Anybody home?”, etc. |
*xyz* | Contains “xyz” | code is XYZ, “100-XYZ”, “XyZ90”, etc. |
✅សង្ខេម
- SUMIFគឺជាអនុគមន៍ដែលគណនាផលបូកនៃតម្លៃក្នុងជួរដោយផ្អែកលើលក្ខខណ្ឌពិតឬមិនពិត។
- SUMIF Support លក្ខខណ្ឌតែមួយប៉ុណ្ណោះ។
- លក្ខណៈខណ្ឌដែលមិនមែនជាលេខត្រូវតែបញ្ចូលក្នុង Double quotes ឬធ្មេញកណ្តុរ(ឧទាហរណ៍ “<100”, “>32”, “TX”)។
- Cell Referent ប្រើក្នុងលក្ខណៈខណ្ឌ មិនត្រូវបានដាក់ក្នុង Double quotes ឬធ្មេញកណ្តុរទេគឺ “<“&A1
- The wildcard characters ? and * can be used in criteria. The question mark matches any character, and the asterisk matches any sequence of characters (zero or more).
- To match a literal question mark (?) or asterisk (*), use a tilde (~), such as (~?, ~*, ~~).
- SUMIF requires a range; you cannot replace an array.