រៀបប្រើប្រាស់ SUMIFS Function

តើគេ​ប្រើប្រាស់ SUMIFS ធ្វើអ្វី?

          អនុគមន៍ SUMIFS គឺជាអនុគមន៍សម្រាប់បូកលេខនៅក្នុង Excel នៅពេលដែលពួកវាបំពេញទៅតាមលក្ខខណ្ឌជាក់លាក់មួយ ឬក៏ច្រើន។ SUMIFS ជាមុខងារមួយដែលប្រើយ៉ាងទូលំទូលាយបំផុតរបស់ Excel ហើយយើងនឹងឃើញវានៅក្នុង Excel គ្រប់ Version ដែលគណនាផលបូកតាមលក្ខខណ្ឌដោយផ្អែកលើលក្ខខណ្ឌមួយចំនួនដូចជា Date Text ឬ Number។ ហើយសម្រាប់លក្ខខណ្ឌទាំងអស់ត្រូវតែពិត។ ប្រសិនបើលក្ខខណ្ឌណាមួយមិនពិតនឹងវាមិនបូកចំនួនទេ។

របៀបប្រើ SUMIF ក្នុង Excel

នេះជារូបមន្ត SUMIF

=SUMIFS(sum_range, criteria_range1, criteria1, [criteria_range2, criteria2], ...)
  • sum_range: គឺជាជួរដែរត្រូវបូក
  • criteria_range1:គឺជាជួរទី១ដែលយកទៅផ្ទៀងផ្ទាត់ជាមួយលក្ខខណ្ឌទី១(criteria1)
  • criteria1: គឺជាលក្ខខណ្ឌយកទៅផ្ទៀងផ្ទាត់ជាមួយនឹងជួរទី១ (criteria_range1)
  • criteria_range2: គឺជាជួរទី២ដែលយកទៅផ្ទៀងផ្ទាត់ជាមួយលក្ខខណ្ឌទី២ (criteria2)
  • criteria2: គឺជាលក្ខខណ្ឌយកទៅផ្ទៀងផ្ទាត់ជាមួយនឹងជួរទី១ (criteria_range2)

SUMIFS Functionនេះដែលយើងអាចប្រើប្រាស់បានទៅដល់២៥៥លក្ខខណ្ឌសម្រាប់ផ្ទៀងផ្ទាត់។

✅លក្ខណៈពិសេស

  • វាបូកចំនួនពេលដែលជួបលក្ខខណ្ឌមួយ ឬក៏ច្រើនពិត។
  • ពីលក្ខខណ្ឌមួយទៅលក្ខខណ្ឌមួយទៀតគឺមិនជាន់ជួរគ្នាទេ(គឺមានន័យថា ក្នុងមួយជួរមិនអាចផ្ទៀងផ្ទាត់លក្ខខណ្ឌពីរដងទេ)
  • ជួរ ឬក៏លក្ខខណ្ឌយកទៅផ្ទៀងផ្ទាត់មានដូចជា៖ Date, Text and Number
  • សញ្ញាដែលយកមកប្រៀបធៀបមាន៖​ (>, <, <>, =) និង​អក្សរជំនួស wildcards(*, ?)
  • ដើម្បីទទួលបានលទ្ធផល លក្ខខណ្ឌទាំងអស់ត្រូវតែពិត

ឧទាហរណ៍ទី១៖
យើងមានតារាង Report Sale ប្រចាំថ្ងៃមួយ។ លូវយើងចង់ដឹងផលិតផល ទឹកសុទ្ធ លក់បានទឹកប្រាក់ប៉ុន្មាន? យើងអាចអនុវត្តបានដូចខាងក្រោម៖

=SUMIFS(G4:G17,C4:C17,I5)
  • G4:G17 គឺ SUM_Range ជាជួរឈរ(ចំនួនទឹកប្រាក់)ដែលត្រូវបូកសរុប
  • C4:C17 គឺ Criteria_Range1 ជាជួរឈរ(ឈ្មោះផលិតផល)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria1
  • I5 គឺ Criteria1 ជាលក្ខខណ្ឌទី១សម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Criteria_Range1

ឧទាហរណ៍ទី២៖
យើងចង់ដឹងផលិតផល ទឹកសុទ្ធ លក់បានទឹកប្រាក់ប៉ុន្មាននៅថ្ងៃទី 19-Jul-2025? យើងអាចអនុវត្តបានដូចខាងក្រោម៖

=SUMIFS(G4:G17,B4:B17,I5,C4:C17,J5)
  • G4:G17 គឺ SUM_Range ជាជួរឈរ(ចំនួនទឹកប្រាក់)​ ដែលត្រូវបូកសរុប
  • B4:B17 គឺ Criteria_Range1 ជាជួរឈរ(ថ្ងៃ.ខែ.ឆ្នាំ)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria1
  • I5 គឺ Criteria1 ជាលក្ខខណ្ឌទី១សម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Criteria_Range1
  • C4:C17 គឺ Criteria_Range2 ជាជួរឈរ(ឈ្មោះផលិតផល)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria2
  • J5 គឺ Criteria2 ជាលក្ខខណ្ឌទី២សម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Criteria_Range2

ឧទារហណ៍ទី៣៖
យើងចង់ដឹងផលិតផល សៀវភៅ លក់បានទឹកប្រាក់ប៉ុន្មាននៅខែ ៦ ឆ្នាំ ២០២៥? យើងអាចអនុវត្តបានដូចខាងក្រោម៖

=SUMIFS(I4:I17,E4:E17,M5,D4:D17,K5,C4:C17,L5)
  • I4:I17 គឺ SUM_Range ជាជួរឈរ(ចំនួនទឹកប្រាក់)​ ដែលត្រូវបូកសរុប
  • E4:E17 គឺ Criteria_Range1 ជាជួរឈរ(ឈ្មោះផលិតផល)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria1
  • M5 គឺ Criteria1 ជាលក្ខខណ្ឌទី១សម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Criteria_Range1
  • D4:D17 គឺ Criteria_Range2 ជាជួរឈរ(ឆ្នាំ)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria2
  • K5 គឺ Criteria2 ជាលក្ខខណ្ឌទី២សម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Criteria_Range2
  • C4:C17 គឺ Criteria_Range3 ជាជួរឈរ(ខែ)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria3
  • L5 គឺ Criteria3 ជាលក្ខខណ្ឌទី៣សម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Criteria_Range3

ឧទារហណ៍ទី៤៖
យើងចង់ដឹងផលិតផល ខ្មៅដៃ លក់បានទឹកប្រាក់ប៉ុន្មានបន្ទាប់ពីថ្ងៃទី 18-Jul-2025? យើងអាចអនុវត្តបានដូចខាងក្រោម៖

=SUMIFS(G4:G17,B4:B17,”>”&I5,C4:C17,J5)
  • G4:G17 គឺ SUM_Range ជាជួរឈរ(ចំនួនទឹកប្រាក់)​ ដែលត្រូវបូកសរុប
  • B4:B17 គឺ Criteria_Range1 ជាជួរឈរ(ថ្ងៃ.ខែ.ឆ្នាំ)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria1
  • “>”&I5 គឺ Criteria1 ជាលក្ខខណ្ឌទី១សម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Criteria_Range1
  • C4:C17 គឺ Criteria_Range2 ជាជួរឈរ(ឈ្មោះផលិតផល)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria2
  • J5 គឺ Criteria2 ជាលក្ខខណ្ឌទី២សម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Criteria_Range2

✅កំណត់ចំណាំ៖

TargetCriteria
Cells greater than 75>75
Cells equal to 100100 or “100”
Cells less than or equal to 100<=100
Cells equal to “Mang Seyha”Mang Seyha
Cells not equal to “Mang Seyha”<>Mang Seyha
Cells that are blank “” 
Cells that are not blank<> 
Cells that begin with “X”x*
Cells equal to A1A1
Cells less than A1<&A1
Cells less than today<&TODAY()

ឧទារហណ៍ទី៥៖
យើងមានតារាង Sale មួយ​ ហើយមានអ្នកកាន់តំណាងខេត្តមួយចំនួន។ ឥលូវយើងចង់សរុបទឹកប្រាក់ Sale តំណាំងខេត្តដោយផ្តើមដោយពាក្យ​ Mang គឺយើងបូកសរុបទាំងអស់។ ករណីនេះយើងអាចប្រើរូបមន្ត SUMIF អោយជួយយើងបាន។

=SUMIFS(E2:E26,B2:B26,”Mang*”)
  • E2:E26 គឺ SUM_Range ជាជួរឈរ(Sale Amount)​ ដែលត្រូវបូកសរុប
  • B2:B26 គឺ Criteria_Range1 ជាជួរឈរ(Sale Name)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria1
  • “Mang*” គឺ Criteria1 ជាលក្ខខណ្ឌទី១សម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Criteria_Range1។​ សញ្ញា(*) គឺមានន័យថាបន្ទាប់ពីអក្សរ(g)ទៅគឺវាយកទាំងអស់ដូចជា(Mang Seyha, Mang Sothun)ជាដើម។

ឧទារហណ៍ទី៦៖
ឧទារហណ៍នេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីការប្រើប្រាស់លក្ខខណ្ឌពីជាប្រភេទ Text។

=SUMIFS(E2:E26,B2:B26,”Mang Seyha”,C2:C26,”Ratanakiri”)
  • E2:E26 គឺ SUM_Range ជាជួរឈរ(Sale Amount)​ ដែលត្រូវបូកសរុប
  • B2:B26 គឺ Criteria_Range1 ជាជួរឈរ(Sale Name)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria1
  • ”Mang Seyha” គឺ Criteria1 ជាលក្ខខណ្ឌទី១សម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Criteria_Range1។​ សម្រាប់លក្ខខណ្ឌជាប្រភេទ Text យើងត្រូវដាក់ក្នុងធ្មេញកណ្តុរ(double quotes)
  • C2:C26 គឺ Criteria_Range2 ជាជួរឈរ(Province)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria2
  • ”Ratanakiri” គឺ Criteria2 ជាលក្ខខណ្ឌទី២សម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Criteria_Range2។​ សម្រាប់លក្ខខណ្ឌជាប្រភេទ Text យើងត្រូវដាក់ក្នុងធ្មេញកណ្តុរ(Double Quotes)

ឧទារហណ៍ទី៧៖
ឧទារហណ៍នេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីការប្រើប្រាស់លក្ខខណ្ឌពីជាប្រភេទ Text ហើយជាមួយ Cell Referent។

=SUMIFS(E2:E26,B2:B26,G4,C2:C26,”Koh Kong”)
  • E2:E26 គឺ SUM_Range ជាជួរឈរ(Sale Amount)​ ដែលត្រូវបូកសរុប
  • B2:B26 គឺ Criteria_Range1 ជាជួរឈរ(Sale Name)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria1
  • G4 គឺ Criteria1 ជាលក្ខខណ្ឌទី១សម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Criteria_Range1។​ G4 ក៏ជាប្រភេទ Text ដែរ តែវាប្រើ Cell Referent ជួយ ចឹងវាមិនបាច់ដាក់ក្នុងធ្មេញកណ្តុរ(Double Quotes)ឡើយ។
  • C2:C26 គឺ Criteria_Range2 ជាជួរឈរ(Province)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria2
  • ”Koh Kong” គឺ Criteria2 ជាលក្ខខណ្ឌទី២សម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Criteria_Range2។​ សម្រាប់លក្ខខណ្ឌជាប្រភេទ Text យើងត្រូវដាក់ក្នុងធ្មេញកណ្តុរ(Double Quotes)

ឧទារហណ៍ទី៨៖
ឧទារហណ៍នេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីការប្រើប្រាស់លក្ខខណ្ឌពីជាប្រភេទ Text ហើយលក្ខខណ្ឌមួយជាអក្សរខ្មែរពាក្យភ្នំពេញនិងបញ្ចប់ដោយសញ្ញា(?)។ប៉ុន្តែពាក្យភ្នំពេញខ្ញុំសរសេរតែ ភ្នំ តែប៉ុណ្ណោះ។

=SUMIFS(E2:E26,B2:B26,”Y Samoun”,D2:D26,”ភ្នំ*~?”)
  • E2:E26 គឺ SUM_Range ជាជួរឈរ(Sale Amount)​ ដែលត្រូវបូកសរុប
  • B2:B26 គឺ Criteria_Range1 ជាជួរឈរ(Sale Name)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria1
  • ”Y Samoun” គឺ Criteria1 ជាលក្ខខណ្ឌទី១សម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Criteria_Range1។​ សម្រាប់លក្ខខណ្ឌជាប្រភេទ Text យើងត្រូវដាក់ក្នុងធ្មេញកណ្តុរ(Double Quotes)
  • D2:D26 គឺ Criteria_Range2 ជាជួរឈរ(Khmer)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria2
  • ”ភ្នំ*~?” គឺ Criteria2 ជាលក្ខខណ្ឌទី២សម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Criteria_Range2 សញ្ញា(~?)គឺមានន័យថាយើងយកពាក់បញ្ចប់ដោយមានសញ្ញា(?)។

ឧទារហណ៍ទី៩៖
ឧទារហណ៍នេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីការប្រើប្រាស់លក្ខខណ្ឌពីជាប្រភេទ Text ។ហើយលក្ខខណ្ឌរបស់យើងកំណត់ចំនួនតួរអក្សរ។

=SUMIFS(E2:E26,B2:B26,”Mang??????”,D2:D26,”កំពង់*”)

  • E2:E26 គឺ SUM_Range ជាជួរឈរ(Sale Amount)​ ដែលត្រូវបូកសរុប
  • B2:B26 គឺ Criteria_Range1 ជាជួរឈរ(Sale Name)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria1
  • ”Mang??????” គឺ Criteria1 ជាលក្ខខណ្ឌទី១សម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Criteria_Range1។​ សញ្ញា(?)ប្រាំដងគឺមានន័យថាបន្ទាប់ពីអក្សរ(g)ទៅអោយតែមានប្រាំអក្សរទៀតគឺយកទាំងអស់។
  • D2:D26 គឺ Criteria_Range2 ជាជួរឈរ(Khmer)ដែលជាសំណុំទិន្នន័យដែលយកទៅផ្ទៀងផ្ទាត់ជាមួយ Criteria2
  • ”កំពង់*” គឺ Criteria2 ជាលក្ខខណ្ឌទី២សម្រាប់ទៅផ្ទៀងផ្ទាត់ជាមួយ Criteria_Range2

✅កំណត់ចំណាំ៖

PatternBehaviorWill match
?Any one characterA, “B”, “c”, “z”, etc.
??Any two charactersAA, “AZ”, “zz”, etc.
???Any three charactersJet, “AAA”, “ccc”, etc.
*Any charactersapple, “APPLE”, “A100”, etc.
*thEnds in “th”bath, “fourth”, etc.
c*Starts with “c”Cat, “CAB”, “cindy”, “candy”, etc.
?*At least one charactera, “b”, “ab”, “ABCD”, etc.
???-??Five characters with a hyphenABC-99, “100-ZT”, etc.
*~?Ends with a question markHello?, “Anybody home?”, etc.
*xyz*Contains “xyz”code is XYZ, “100-XYZ”, “XyZ90”, etc.

✅សង្ខេម

  • អនុគមន៍ SUMIFS គឺជាអនុគមន៍សម្រាប់បូកលេខនៅក្នុង Excel នៅពេលដែលពួកវាបំពេញទៅតាមលក្ខខណ្ឌជាក់លាក់មួយ ឬក៏ច្រើន។
  • លក្ខខណ្ឌទាំងអស់ត្រូវតែពិត។ ប្រសិនបើលក្ខខណ្ឌណាមួយមិនពិតនឹងវាមិនបូកចំនួនទេ។
  • លក្ខខណ្ឌដែលយកមកសិក្សាមាន Date, Text and Number។
  • លក្ខខណ្ឌអាចផ្ទៀងផ្ទាត់បាន ២៥៥ លក្ខខណ្ឌ
  • SUMIFS ប្រើបានជាមួយប្រភេទទិន្នន័យជា Range មិនអាចប្រើជាមួយ Array បានទេ។

មេរៀនយើង

របៀបប្រើប្រាស់​ IF Function

រូបមន្ត IF គឺជារូបមន្តដ៏ពេញនិយមដែលអាចអោយយើងប្រើដើម្បី ធ្វើការប្រៀបធៀប លក្ខខ័ណ្ឌផ្សេងៗបាន។
ស្វែងយល់បន្ថែម

របៀបប្រើប្រាស់ SUMIF Function

Function SUMIF គឺជាអនុគមន៍ដែលបានបង្កើតឡើងក្នុង Excel ដែលគណនាផលបូកនៃតម្លៃក្នុងជួរដោយផ្អែកលើលក្ខខណ្ឌពិតឬមិនពិត។ ហើយវាពិនិត្យបានតែមួយលក្ខខណ្ឌទេ។
ស្វែងយល់បន្ថែម

របៀបប្រើប្រាស់​ SUM Function

រូបមន្ត SUM ត្រូវបានប្រើដើម្បីបូកសរុបទិន្នន័យនៅក្នុងតារាង Excel
ស្វែងយល់បន្ថែម