មេរៀន

របៀបដាក់ Password ការពារ Worksheet in Excel

របៀបដាក់ Password ការពារ Worksheet in Excel

តើអ្នកធ្លាប់ជួបបញ្ហាផ្ញើតារាង Excel ទៅឱ្យក្រុមការងារ ឬអតិថិជនបំពេញព័ត៌មាន ប៉ុន្តែពេលផ្ញើត្រឡប់មកវិញ រូបមន្ត (Formula) ឬទម្រង់តារាងដែលអ្នកខំរៀបចំរាប់ម៉ោង ត្រូវគេច្រឡំដៃលុប ឬកែប្រែខ្ទេចខ្ទីអស់ដែរឬទេ? មុខងារ Protect Worksheet គឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នក!

១. តើ Protect Worksheet គឺជាអ្វី?
ប្រសិនបើកម្រិតទី ១ និងទី ២ គឺជាការចាក់សោរបង និងសោទ្វារផ្ទះ មុខងារ Protect Worksheet នេះ គឺប្រៀបដូចជា “ការចាក់សោលើតុធ្វើការ ឬទូដាក់ឯកសារ”។ នៅក្នុងក្រុមហ៊ុនតែមួយ (ក្នុង File តែមួយ) អ្នកអនុញ្ញាតឱ្យគេដើរចូលមកមើលបាន ប៉ុន្តែអ្នកអាចកំណត់សិទ្ធិយ៉ាងលម្អិតថា តើគេអាចធ្វើអ្វីខ្លះនៅលើសន្លឹកកិច្ចការ (Sheet) មួយនេះ។

២. ការពន្យល់លម្អិតអំពីការផ្តល់សិទ្ធិ (Permissions) ក្នុង Excel
ពេលដែលអ្នកចុចលើពាក្យ Protect Sheet វានឹងបង្ហាញផ្ទាំងប្រអប់មួយដែលមានប្រអប់សម្រាប់ធីកជាច្រើន។ ការធីកមានន័យថា “អនុញ្ញាតឱ្យគេធ្វើសកម្មភាពនោះបាន” ទោះបីជា Sheet នោះត្រូវចាក់សោក៏ដោយ៖

  • Select locked cells / Select unlocked cells: អនុញ្ញាតឱ្យគេយក Mouse ទៅចុចចំក្រឡា (Cell) ទាំងឡាយ ដើម្បីមើលរូបមន្ត ឬចម្លង (Copy) ទិន្នន័យបាន ប៉ុន្តែពួកគេមិនអាចវាយអក្សរកែប្រែបានឡើយ
  • Format cells / columns / rows: អនុញ្ញាតឱ្យគេដូរពណ៌តារាង ដាក់អក្សរដិត ឬដូរទំហំក្រឡាបាន ដោយមិនប៉ះពាល់ដល់ទិន្នន័យ (ស័ក្តិសមសម្រាប់ឱ្យគេជួយរៀបចំសោភ័ណភាពតារាង)
  • Insert / Delete columns / rows: ប្រសិនបើអ្នកថិចត្រង់ចំណុចនេះ គេនឹងអាចថែម ឬលុបជួរឈរ (Column) និងជួរដេក ($Row$) បានតាមចិត្ត
  • Sort & Use AutoFilter: នេះជាមុខងារសំខាន់ខ្លាំង! វាអនុញ្ញាតឱ្យគេប្រើប្រាស់ប៊ូតុងចម្រោះទិន្នន័យ (Filter) ដើម្បីស្វែងរកឈ្មោះ ឬតម្រៀបទិន្នន័យពី A-Z ឬពីតិចទៅច្រើនបាន ដើម្បីងាយស្រួលមើលរបាយការណ៍

របៀបអនុវត្ត៖
ជំហានទី១: ចូលទៅកាន់ Tab Review
ជំហានទី២: ចុចលើប៊ូតុង Protect Worksheet

ជំហានទី៣: វាយបញ្ចូលលេខសម្ងាត់ដែលអ្នកចង់ដាក់ (Password) រួចចុច OK

ជំហានទី៤: ប្រព័ន្ធនឹងតម្រូវឱ្យយើងវាយបញ្ជាក់លេខសម្ងាត់ម្តងទៀតដើម្បីភាពត្រឹមត្រូវ បន្ទាប់មកចុច OK

ដើម្បីឱ្យកាន់តែងាយស្រួលយល់ និងឃើញពីរបៀបចុចកំណត់មុខងារនីមួយៗនៅលើកម្មវិធី Excel ផ្ទាល់ ខ្ញុំបានរៀបចំជាវីដេអូណែនាំយ៉ាងលម្អិតជំហានៗនៅលើឆានែល YouTube របស់ខ្ញុំ។