អំពីយើង
ខ្ញុំចែករំលែកគន្លឹះល្អៗ និងបច្ចេកទេសផ្សេងៗ ដើម្បីជួយបង្កើនជំនាញ Excel របស់អ្នកតាមរយៈអត្ថបទ វីដេអូ និងវគ្គសិក្សាអនឡាញ។
តើយើងជានរណា?
ខ្ញុំឈ្មោះ ម៉ាង សីហា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា (IT) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងថ្នាក់អនុបណ្ឌិតផ្នែក IT នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ ក៏ដូចជាការទទួលបានវិញ្ញាបនបត្រពី Microsoft ផ្នែក Excel (Microsoft Excel Expert Certification) ផងដែរ។ បច្ចុប្បន្ននេះ ខ្ញុំកំពុងបម្រើការងារនៅក្រុមហ៊ុនផលិតឱសថ PPM និងក្រុមហ៊ុនចំណីអាហារ CONFIREL ដោយស្ថិតនៅតួនាទីជា IT Deputy Manager ដែលទាក់ទងផ្ទាល់នឹង Reporting, Database (SQL), និងការគ្រប់គ្រង Microsoft Dynamics NAV។ ជាមួយបទពិសោធន៍ជិត ១០ឆ្នាំក្នុងការប្រើប្រាស់ Microsoft Excel ក្នុងការងាររបាយការណ៍ដូចជា៖ ផ្នែកលក់ ផ្នែកទិញ ឃ្លាំង ផ្នែកផ្គត់ផ្គង់ ផលិតកម្ម, Planning, HR, Accounting និង Finance—ខ្ញុំបានជួបប្រទះនឹងបញ្ហាច្រើន ដែលមនុស្សជាច្រើនក៏កំពុងជួបដូចគ្នា។ ហេតុនេះហើយ ខ្ញុំបានបង្កើតវគ្គបណ្តុះបណ្តាល Excel នេះឡើង ដើម្បីចែករំលែកបទពិសោធន៍ និងជួយដល់អ្នកដែលកំពុងតែត្រូវការជំនួយក្នុងការដោះស្រាយបញ្ហាការងារ ជាពិសេសក្នុងការប្រើប្រាស់ Excel ឲ្យមានប្រសិទ្ធភាពខ្ពស់។ វគ្គសិក្សារបស់យើងត្រូវបានរចនាឡើងដោយផ្តោតលើការអនុវត្តជាក់ស្តែង ធានាថាអ្នកទទួលបានបទពិសោធន៍ផ្ទាល់ដើម្បីអនុវត្តជំនាញថ្មីរបស់អ្នកភ្លាមៗ។ យើងផ្តល់ជូននូវកាលវិភាគសិក្សាដែលអាចបត់បែនបានជាមួយនឹងវគ្គសិក្សាតាមអនឡាញដោយខ្លួនឯង ដែលអាចប្រើបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ លើសពីនេះ វគ្គសិក្សារបស់យើងរួមបញ្ចូលសំណួរអនុវត្តជាក់ស្តែង ដើម្បីពង្រឹងជំនាញរបស់អ្នក និងបង្កើនទំនុកចិត្តរបស់អ្នក។
បេសកកម្មរបស់យើង
ពួកយើងបង្កើតវគ្គបណ្ដុះបណ្ដាល Excel ដែលអាចអនុវត្តបានក្នុងជីវិតពិត ដើម្បីជួយសិស្សនិស្សិត បុគ្គលិកក្រុមហ៊ុន និងអ្នកជំនាញទាំងឡាយ ក្នុងការសន្សំពេល បង្កើនប្រសិទ្ធភាពការងារ និងពង្រឹងជំនាញក្នុងការគ្រប់គ្រងទិន្នន័យ។ បង្កើតឱកាសសិក្សាដែលអាចរៀនបានដោយខ្លួនឯង បង្ហាត់ជំនាញជាក់ស្តែងដែលអាចយកទៅប្រើបានក្នុងការងារ។ ពួកយើងមិនត្រឹមតែបង្រៀន Microsoft Excel ប៉ុណ្ណោះទេ ប៉ុន្តែបង្កើតសហគមន៍សិក្សាដែលមានការចែករំលែកចំណេះដឹងទៅវិញទៅមក ជួយជជែកគ្នារកគន្លឹះថ្មីៗ និងរួមចំណែកអភិវឌ្ឍវជំនាញជាមួយគ្នា។
