សូមស្វាគមន៍មកកាន់កម្មវិធីបណ្តុះបណ្តាល Microsoft Excel

ពួកយើងអាចជួយអ្នកទាំងអស់គ្នា ដែលចង់បង្កើនជំនាញរបស់ខ្លួនក្នុងការប្រើប្រាស់ Microsoft Excel ដើម្បីធ្វើការងារប្រកបដោយប្រសិទ្ធភាពជាងមុន។

វគ្គសិក្សារបស់ពួកយើង

150

Basic Excel

វគ្គសិក្សាមូលដ្ឋាន Microsoft Excel របស់យើងត្រូវបានរចនាឡើងសម្រាប់អ្នកចាប់ផ្តើមដំបូងដែលចង់បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងជំនាញ Microsoft Excel ។ មិនថាអ្នកជាសិស្ស អ្នកជំនាញ...
មើលវគ្គសិក្សា
250

Advanced Excel

អភិវឌ្ឍជំនាញ Excel របស់អ្នកឱ្យកាន់តែមានសមត្ថភាពខ្ពស់ជាមួយនឹងវគ្គសិក្សា Microsoft Excel កម្រិតខ្ពស់។ វគ្គសិក្សានេះត្រូវបានរចនាសម្រាប់អ្នកដែលមានមូលដ្ឋាន Excel រួចហើយ...
មើលវគ្គសិក្សា
98

Excel Expert

រៀន រូបមន្តជំនាញខ្ពស់ ដូចជា VLOOKUP, INDEX MATCH, XLOOKUP, FILTER, IFERROR...បង្កើត...
មើលវគ្គសិក្សា

មេរៀនរបស់យើង

របៀបប្រើប្រាស់​ COUNT Function in Excel

របៀបប្រើប្រាស់​ IFS Function in Excel

របៀបប្រើប្រាស់​ IF Function

រីករាយណាស់ដែលបានជួបអ្នកទាំងអស់គ្នា!

  • ខ្ញុំឈ្មោះ ម៉ាង សីហា ជាស្ថាបនិកនៃ TeamITcambodia។
  • យើងឃើញថា មនុស្សជាច្រើនកំពុងប្រឈមមុខនឹងបញ្ហាក្នុងការវិភាគទិន្នន័យ និងបង្កើតរបាយការណ៍ការងារ ដែលត្រូវចំណាយពេលវេលាច្រើន និងជាពិសេសមិនទាន់មានជំនាញគ្រប់គ្រាន់ក្នុងការប្រើប្រាស់កម្មវិធី Microsoft Excel ។ មូលហេតុនេះហើយដែលពួកយើងបានបង្កើតវគ្គសិក្សានេះឡើង ដើម្បីជួយឱ្យអ្នក៖
  • ✅ បង្កើតរបាយការណ៍បានលឿន និងមានប្រសិទ្ធភាពខ្ពស់
  • ✅ បំពេញចំនុចខ្វះខាតក្នុងការប្រើប្រាស់ Microsoft Excel
  • ✅ បង្កើនប្រសិទ្ធភាពការងារ និងជំនាញរបស់យើងអោយកាត់តែខ្លាំងជាងមុន
  • ✅ ក្លាយជាអ្នកជំនាញក្នុងការប្រើប្រាស់ Microsoft Excel ក្នុងរយៈពេលខ្លី
  • វគ្គសិក្សារបស់យើងត្រូវបានរចនាឡើងឲ្យមានភាពងាយស្រួលសិក្សា ងាយស្រួលយល់ រៀនហើយប្រើបានជាក់ស្តែង និងអាចអនុវត្តបានភ្លាមៗក្នុងការងារ។

បង្កើនសមត្ថភាពក្រុមការងារ ជាមួយវគ្គបណ្តុះបណ្តាល ជំនាញ Excel

  • បណ្តុះបណ្តាលបុគ្គលិករបស់អ្នកឲ្យជាអ្នកជំនាញ Excel ដើម្បីធ្វើការងារបានឆាប់រហ័ស ឆ្លាតវៃ និងមានប្រសិទ្ធភាពខ្ពស់។ វគ្គសិក្សាត្រូវបានបង្កើតឡើងឲ្យសមស្របនឹងអាជីវកម្ម និងតួនាទីក្រុមការងាររបស់អ្នក មិនថាជាផ្នែកលក់ ហិរញ្ញវត្ថុ ធនធានមនុស្ស និងប្រតិបត្តិការផ្សេងៗទៀត។
  • ✅ ការបណ្តុះបណ្តាលប្រើប្រាស់បានជាក់ស្តែងនៅកន្លែងធ្វើការងារ
  • ✅ បង្កើនប្រសិទ្ធភាពការងារ និងភាពត្រឹមត្រូវនៃទិន្នន័យ
  • ✅ សមរម្យសម្រាប់គ្រប់កម្រិតជំនាញ
  • ✅ អាចរៀនតាមអនឡាញ ឬនៅកន្លែងធ្វើការ

មតិយោបល់ពីសមាជិករបស់យើង

ជា ដាលីន

ខ្ញុំបានទិញវគ្គ Advanced Excel ពី TeamITcambodia។ ខ្ញុំបានមើលរៀនតាម Video ខ្លីៗតែខ្លឹម ពន្យល់ច្បាស់ៗ ងាយស្រួលយល់ មានលំហាត់អនុវត្តជាក់ស្តែងតម្រូវទៅតាមការងារយើងធ្វើជាក់ស្តែង។ ពេលដែលខ្ញុំបានរៀនចប់វគ្គនេះធ្វើអោយខ្ញុំធ្វើការងារបានលឿនជាងមុន និងផ្តល់ការប្រើប្រាស់ Excel យ៉ាងស្ទាត់ជំនាញ។

ពួកយើងបានចែករំលែកចំនេះដឹង Microsoft Excel ទៅដល់ពួកគាត់

client-image
client-image
client-image
client-image
client-image

ជម្រាប់សួរអ្នកទាំងអស់គ្នា!

ខ្ញុំឈ្មោះ ម៉ាង សីហា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា (IT) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងថ្នាក់អនុបណ្ឌិតផ្នែក IT នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ ក៏ដូចជាការទទួលបានវិញ្ញាបនបត្រពី Microsoft ផ្នែក Excel (Microsoft Excel Expert Certification) ផងដែរ។ បច្ចុប្បន្ននេះ ខ្ញុំកំពុងបម្រើការងារនៅក្រុមហ៊ុនផលិតឱសថ PPM និងក្រុមហ៊ុនចំណីអាហារ CONFIREL ដោយស្ថិតនៅតួនាទីជា IT Deputy Manager ដែលទាក់ទងផ្ទាល់នឹង Reporting, Database (SQL), និងការគ្រប់គ្រង Microsoft Dynamics NAV។ ជាមួយបទពិសោធន៍ជិត ១០ឆ្នាំក្នុងការប្រើប្រាស់ Microsoft Excel ក្នុងការងាររបាយការណ៍ដូចជា៖ ផ្នែកលក់ ផ្នែកទិញ ឃ្លាំង ផ្នែកផ្គត់ផ្គង់ ផលិតកម្ម, Planning, HR, Accounting និង Finance—ខ្ញុំបានជួបប្រទះនឹងបញ្ហាច្រើន ដែលមនុស្សជាច្រើនក៏កំពុងជួបដូចគ្នា។ ហេតុនេះហើយ ខ្ញុំបានបង្កើតវគ្គបណ្តុះបណ្តាល Excel នេះឡើង ដើម្បីចែករំលែកបទពិសោធន៍ និងជួយដល់អ្នកដែលកំពុងតែត្រូវការជំនួយក្នុងការដោះស្រាយបញ្ហាការងារ ជាពិសេសក្នុងការប្រើប្រាស់ Excel ឲ្យមានប្រសិទ្ធភាពខ្ពស់។