និយមន័យ៖
រូបមន្ត SUM ត្រូវបានប្រើដើម្បីបូកសរុបទិន្នន័យនៅក្នុងតារាង Excel។ អ្នកប្រើប្រាស់អាចជ្រើសជួរទិន្នន័យជួរឈរ (column) ឬជួរដេក (row) ឬក៏ជ្រើសជ្រើសរំលងក៏បាន។ រូបមន្តនេះមានសារៈសំខាន់ក្នុងការធ្វើការបូកសរុបយ៉ាងរហ័ស និងត្រឹមត្រូវ។
ឧទាហរណ៍៖ ប្រសិនបើអ្នកទទួលវិក្កយបត្រចំនួន ១០០ សន្លឹកក្នុងមួយថ្ងៃ ហើយត្រូវការបូកចំនួនទឹកប្រាក់សរុប រូបមន្ត SUM នេះអាចជួយអ្នកឲ្យបានលឿន និងមានប្រសិទ្ធភាព។ រូបមន្តនេះអាចជួយអ្នកទាំងអស់គ្នាធ្វើការបូកសរុបដោយស្វ័យប្រវត្តិ និងសន្សំពេលវេលាបានយ៉ាងមានប្រសិទ្ធភាព។
រូបមន្ត៖
=SUM(number1,[number2],[number3],…..)
អត្ថន័យ៖
• number1 – ជាតម្លៃដំបូងដែលយើងចង់បូក។ វាអាចជាចំនួន, អាសយដ្ឋានក្រឡា (cell reference),
ឬជួរ. ដេក/ជួរឈរ (range)។
• [number2], [number3], … – ជាជម្រើសបន្ថែមដែលយើងអាចបញ្ចូលបាន ដើម្បីបូកជាមួយ។
ចំណាំ៖
Number1, [number2] យើងអាចហៅម្យ៉ាងទៀតបានថា Arguments បើភាសាខ្មែរយើងអាចនេះនិយាយ
បានថាជា អថេរ។ សម្រាប់ SUM Function នេះដែរអាចបូកបានទៅដល់ 255 Argument។
Example1: បូកចំនួនលេខសុទ្ធ
យើងបូកចំនួន 20, 40, 50, 70 បញ្ចូលគ្នា លទ្ធផលទទួលបាន 180

Example2: Sum of a Rang
យើងបូកចំនួនពី Cell F2 ទៅដល់ Cell F7 លទ្ធផលទទួលបាន 88500

Example3: Sum of Multiple Rang
យើងបូកពី Rang F4 ដល់ F9 នឹងបូកបន្ថែមពី Rang M4 ដល់ M9 លទ្ធផលទទួលបាន 171000

Example4: Sum of Individual Cells
យើងបូកចន្លោះៗ Cell ដែលយើងចង់បូក F4, F6, M4, M6, M9 លទ្ធផលទទួលបាន 90000








