របៀបដាក់ Password ការពារ Workbook នៅក្នុង Excel 

មុខងារ Protect Workbook គឺជាការកំណត់សុវត្ថិភាពដើម្បីការពារកុំឱ្យអ្នកដទៃធ្វើការកែប្រែលើរចនាសម្ព័ន្ធទូទៅនៃឯកសារ Excel របស់អ្នក។ ប្រសិនបើមុខងារនេះត្រូវបានបើក (Activated) អ្នកប្រើប្រាស់ដទៃនឹងត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពសំខាន់ៗមួយចំនួនដែលប៉ះពាល់ដល់ការរៀបចំឯកសារ។ នៅពេលអ្នកកំណត់មុខងារនេះ អ្នកប្រើប្រាស់នឹងមិនអាច៖

  • Insert: បន្ថែមសន្លឹកកិច្ចការ (Sheet) ថ្មីចូលក្នុងឯកសារបានឡើយ
  • Delete: លុបសន្លឹកកិច្ចការដែលមានស្រាប់ចោលបានទេ ដែលនេះជាការការពារការបាត់បង់ទិន្នន័យទាំងផ្ទាំង
  • Rename: ប្តូរឈ្មោះសន្លឹកកិច្ចការបានឡើយ ដើម្បីការពារកុំឱ្យរូបមន្ត (Formula) ដែលទាញទិន្នន័យចេញពី Sheet នោះមានការដាច់ ឬ Error
  • Move or Copy: ផ្លាស់ប្តូរលំដាប់លំដោយ ឬចម្លង Sheet ចេញទៅក្រៅបានទេ
  • Hide or Unhide: លាក់ Sheet ឬបើកមើល Sheet ដែលអ្នកបានលាក់ទុកនោះបានឡើយ

​​សរុបមក មុខងារនេះដូចជាការ “ចាក់សោទ្វារធំចូលផ្ទះ”។ អ្នកប្រើប្រាស់នៅតែអាចចូលមកមើលទិន្នន័យ ឬកែប្រែទិន្នន័យខាងក្នុងក្រឡា (Cells) បានធម្មតា ប៉ុន្តែពួកគេមិនអាចរុះរើ ឬផ្លាស់ប្តូរទីតាំងសន្លឹកកិច្ចការនីមួយៗនៅក្នុងឯកសាររបស់អ្នកបានឡើយ។

របៀបអនុវត្ត៖
១. ចុចលើ Tab Review
២. ចុចលើប៊ូតុង Protect Workbook

៣.កំណត់ជម្រើស: ផ្ទាំងតូចមួយនឹងបង្ហាញឡើង៖
– ត្រូវប្រាកដថាប្រអប់ Structure ត្រូវបានគ្រីស (Check)
– Password (Optional): បញ្ចូលលេខសម្ងាត់ (ប្រសិនបើអ្នកចង់ឱ្យមានសុវត្ថិភាពខ្ពស់)
– រួចចុច OK

៤. បញ្ចូល Password ម្តងទៀត –> រួចចុច OK

៥. នេះជាលទ្ធផលដែលយើងទទួលបាន

ដើម្បីឱ្យកាន់តែងាយស្រួលយល់ និងឃើញពីរបៀបចុចកំណត់មុខងារនីមួយៗនៅលើកម្មវិធី Excel ផ្ទាល់ ខ្ញុំបានរៀបចំជាវីដេអូណែនាំយ៉ាងលម្អិតជំហានៗនៅលើឆានែល YouTube របស់ខ្ញុំ។

មេរៀនយើង

របៀបដាក់ Password ការពារ Worksheet in Excel

ស្វែងយល់បន្ថែម

របៀបដាក់ Password ការពារ File Excel

ស្វែងយល់បន្ថែម

របៀបប្រើប្រាស់​ COUNT Function in Excel

ស្វែងយល់បន្ថែម