✅ តើគេប្រើប្រាស់ SUMIFS ធ្វើអ្វី?
រូបមន្ត IF គឺជារូបមន្តដ៏ពេញនិយមដែលអាចអោយយើងប្រើដើម្បី ធ្វើការប្រៀបធៀប
លក្ខខ័ណ្ឌផ្សេងៗបាន។ នៅក្នុងរូបមន្ត IF មានចម្លើយពីរយ៉ាង មួយជាលទ្ធផលបើការប្រៀបធៀប
ពិត Value_if_true និងមួយទៀតលទ្ធផលបើការប្រៀបធៀបមិនពិត Value_if_false ។
✅ រូបមន្ត
= IF(logical_test, [value_if_true],[value_if_false])
- Logical_test: ជាលក្ខខណ្ឌដែលយើងប្រៀធៀប ដោយប្រើសញ្ញា (=, <, >, <=, >=,<>) ការប្រៀបធៀបនេះអាចពិត ឬមិនពិត។
- Value_if_true: ជាលទ្ធផល ពេលលក្ខខណ្ឌប្រៀបធៀបពិត
- Value_if_false: ជាលទ្ធផល ពេលលក្ខខណ្ឌប្រៀបធៀបមិនពិត
នៅក្នុងលទ្ធផលពិត ឬមិនពិត យើងអាចសរសេររូបមន្តបន្ថែមទៀតបានដែលជាធម្មតាយើងឃើញ
មានការសរសេររូបមន្ត IF វែងៗដែលគេសរសេរមន្តនៅចំណុចលទ្ធផលមិនពិត (value_if_false)
ឧទាហរណ៍ទី១៖
យើងមានតារាងពិន្ទុសិស្សមួយ យើងចង់រកសិស្សណាដែលជាប់ ហើយសិស្សណាធ្លាក់។
លក្ខខ័ណគឺ
- លទ្ធផល តូចជាង ៥០ បង្ហាញថា “ធ្លាក់”
- លទ្ធផល ធំជាង ឬស្មើរ ៥០ បង្ហាញថា “ជាប់”
ឧទាហរណ៍ទី២៖
យើងមានតារាងពិន្ទុសិស្សមួយ យើងចង់រកសិស្សណាដែលជាប់ ហើយសិស្សណាធ្លាក់។
លក្ខខ័ណគឺ
- លទ្ធផល តូចជាង ៥០ បង្ហាញថា “ធ្លាក់”
- លទ្ធផល ធំជាង ឬស្មើរ ៥០ តែតូចជាង ៨០ បង្ហាញថា “មធ្យម”
- លទ្ធផល ធំជាង ឬស្មើរ ៨០ បង្ហាញថា “ល្អ”
ឧទាហរណ៍ទី៣៖
យើងមានតារាងពិន្ទុសិស្សមួយ យើងចង់រកសិស្សណាដែលជាប់ ហើយសិស្សណាធ្លាក់។
លក្ខខ័ណគឺ
- លទ្ធផល តូចជាង ៥០ បង្ហាញថា “ធ្លាក់”
- លទ្ធផល ធំជាង ឬស្មើរ ៥០ តែតូចជាង ៨០ បង្ហាញថា “មធ្យម”
- លទ្ធផល ធំជាង ឬស្មើរ ៨០ តែតូចជាង ៩០ បង្ហាញថា “ល្អ”
- លទ្ធផល ធំជាង ឬស្មើរ ៩០ បង្ហាញថា “ល្អណាស់”





